website_news:2020060205

ពង្រឹងការទប់ស្កាត់ទំនិញខូចគុណភាព និងគេចពន្ធដែលលួចនាំចូលពីប្រទេសជិតខាង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ០៩:៣៣ ប៊ុន ធឿន

បន្ទាយមានជ័យ ៖ កម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការទប់ស្កាត់ទំនិញខូចគុណភាព និងគេចពន្ធដែលលួចនាំចូលពីប្រទេសចិតខាងអភិបាលខេត្តលើកឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី០៥ ខែកុម្ភៈនេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺមានការចូលរួមពីគ្រប់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន និងស្រុក- ក្រុង ក្នុងខេត្តបន្ទាយមានជ័យ នាឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងសុវត្ថិភាពទំនិញគេចពន្ធ និងខូចគុណភាព ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមបន្ទាត់ព្រំដែន និងពលករចំណាកស្រុកខុសច្បាប់ ដែលតាមច្រករបៀងខុសច្បាប់ប្រឈមគ្រោះថ្នាក់ ។

លោកបានបញ្ជាក់ថា ៖ កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់អោយបានដូចជាទំនិញខូចគុណភាព ទំនិញគេចពន្ធ រថយន្ត និងម៉ូតូគ្មានបង់ពន្ធដែលជាមុខសញ្ញាត្រូវចូលមានវិធានការទប់ស្កាត់អោយបាន និងបទល្មើសគ្រឿងញៀនចោរលួច ចោរប្លន់ ល្បែងស៊ីងសងលុបបំបាត់អោយអស់ ។ លោក អ៊ុ រាត្រី បានមានប្រសាសន៍សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានអោយប្រសើរឡើង ៕

website_news/2020060205.txt · Last modified: 2020/02/06 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki