website_news:2020060206

ពលករឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូងម្នាក់ ត្រូវបានអាជ្ញាធរថៃយកមកប្រគល់ឲ្យភាគីកម្ពុជាវិញ

http://kampucheathmey.com/ 6/2/2020 10:50 Am

ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ចំនួន០១នាក់ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខាងលើមាន ឈ្មោះ បាន ម៉េងហ៊ួរ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកអូរស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។ សមត្ថកិច្ចច្រកទ្វាអន្តរជាតិជាំ បានធ្វើការអប់រំរួចឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ៕ អត្ថបទ ៖ ចាន់ ធី

website_news/2020060206.txt · Last modified: 2020/02/06 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki