website_news:2020060404

អាជ្ញាធរស្រុក ឃុំបានយកចិត្តទុកដាក់ដល់បងប្អូនចំណាកស្រុកដែលកំពុងនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនៅស្រុកព្រះស្ដេច

https://gdlf-kh.com/ Kim Sopha ព្រៃវែង 05-04-2020

ព្រៃវែង ៖ អាជ្ញាធរស្រុកព្រះស្ដេច រួមនឹងអាជ្ញាធរឃុំបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់ចំណាកស្រុកធ្វើការនៅឯក្រៅប្រទេស ហើយបានវិលត្រឡប់មកស្រុកកំណើតវិញត្រូវបានអាជ្ញាធរដាក់គាត់ឲ្យនៅកន្លែងដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីការពារ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជម្ងឺ Covid 19 ដែលកំពុងតែគំរាមកំហែងដល់អាយុជីវិតមនុស្ស ស្ទើរទូទាំងពិភពលោកនេះ។ ចំពោះបងប្អូនដែលកំពុងតែនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនេះមានចំនួន ១៣នាក់ ក្នុងនោះស្រី ៦ នាក់ ដែលស្ថិតនៅក្នុង សាលាបឋមសិក្សាបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ចំពោះពួកគាត់ ដែលកំពុងតែនៅដាច់ដោយឡែកនេះគឺគាត់ចំណាកស្រុក ដែលទៅធ្វើការនៅឯប្រទេសថៃ ហើយក៏បានវិលត្រឡប់មកស្រុកកំណើតវិញ ដោយគិតចាប់ពីថ្ងៃដែលគាត់វិលត្រឡប់ រហូតមកដល់ថ្ងៃនេះគឺបានជាង ៧ ថ្ងៃមកហើយ នៅក្នុងចំណោម បងប្អូន ពលករចំណាកស្រុកដែលកំពុងដាច់ថ្លៃចំនួន ១៣នាក់នេះផងដែរក៏មានជនជាតិជប៉ុនម្នាក់ស្រី ដែលកំពុងតែនៅដាច់ដែរឡែក។

លោកស្រី ថុង គន្ធា ជុំទុបឃុំទី១ នៃឃុំបឹងដោល ស្រុកព្រះស្តេច បានលើកឡើងដែរថា ចំពោះបងប្អូន ចំណាកស្រុក ទាំង ១៣ នាក់នេះ គឺអាជ្ញាធរឃុំ ស្រុក បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការមើលថែទាំនិងតាមដាននូវសុខភាពរបស់ពួកគាត់ ដែលកំពុងតែនៅដាច់ដោយឡែកអស់រយៈពេល ១៤ ថ្ងៃនេះ។ នៅក្នុងដែរ លោកស្រីក៏បានលើកឡើងបន្តទៀតថាចំពោះសុខភាពរបស់ពួកគាត់គឺពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែយើងនៅតែតាមដានសុខភាពរបស់គាត់ ឱ្យគ្រប់ចំនួន ១៤ ថ្ងៃសិនទើបអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ផងដែរថានៅក្នុងស្រុកព្រះស្ដេច អាជ្ញាធរស្រុកបានរៀបចំកន្លែងសម្រាប់ដាក់ដាច់ដោយឡែកមានចំនួន ១២ កន្លែងសរុបមានចំនួន ៤៨ បន្ទប់ ហើយក្នុងនោះដែរក្នុងមួយបន្ទប់យើងអាចគេងបាន ៤ នាក់៕

website_news/2020060404.txt · Last modified: 2020/04/06 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki