website_news:2020060405

អាជ្ញាធរស្រុកនាំយកអំណោយរបស់លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ

https://gdlf-kh.com/ Sam Sophearum កំពង់ឆ្នាំង 2020/04/05

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ លោក ឃឹម ផល្លា ក្រុមការងារស្រុក និងអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយរបស់លោកជំទាវ លីប លឿង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្នាក់នៅដាច់ដោយឡែកនៅសាលាបុណ្យភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឨកាសនោះក្រុមការងារបានពាំនាំការផ្តាំផ្ញើរបស់លោកជំទាវ សាកសួរសុខទុក្ខ និងណែនាំការក្សាសុខភាព អនាម័យដល់បងប្អូនទាំងអស់ដែលស្នាក់នៅទីនោះ អំណោយរួមមាន៖ មីចំនួន៥កេស ត្រីខ២ឡូ និងទឹកសុទ្ធ១០យួរ ៕

website_news/2020060405.txt · Last modified: 2020/04/06 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki