website_news:2020060406

ពលករចំណាកស្រុក៣នាក់ ត្រូវបានដាក់ឲ្យនៅធម្មតាវិញ, ៧នាក់ ដាក់ឲ្យនៅដាច់ដោយឡែក

http://kampucheathmey.com/ 6/4/2020 7:06 Am

ព្រះសីហនុ ៖ ពលករចំណាកស្រុក និងចំណូលថ្មីចំនួន១០នាក់ ត្រូវបានអភិបាលរងខេត្តសៀមរាបតំណាងលោក គួច ចំរើន ចុះសួរសុខទុក្ខ ក្នុងនោះ ពលករ៣នាក់ ត្រូវបានដាក់ឲ្យនៅធម្មតាវិញ, ១នាក់ ស្ថិតក្នុងការតាមដានរយៈពេល១៤ថ្ងៃ និងប្រជាពលរដ្ឋចំណូលថ្មីមួយគ្រួសារចំនួន៦នាក់ ត្រូវបានណែនាំឲ្យនៅដាច់ដោយឡែក។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។ រដ្ឋបាលខេត្តឆ្នេរសមុទ្រដ៏មានសក្ដានុពលទេសចរមួយនេះ បានបញ្ជាក់ដូច្នេះថា ៖ «រសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំណាកស្រុក និងចំណូលថ្មី ចំនួន១០នាក់ ដែលក្នុងនោះគ្រួសារចំណូលថ្មីដែលបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ចំនួន៣នាក់ ស្រី២ ត្រូវបានដាក់ឲ្យនៅធម្មតាវិញ និងផ្តល់ជូននូវអង្ករ១បាវ ស្មើនឹង៥០គីឡូ ត្រីខ៣យួរ ទឹកសុទ្ធ៣យួរ ថវិកាក្នុងម្នាក់ៗ៥០.០០០រៀល រីឯប្រជាពលរដ្ឋចំណាកស្រុក១នាក់ ស្ថិតក្នុងការតាមដានរយ:ពេល១៤ថ្ងៃ ត្រូវបានផ្តល់ជូននូវអង្ករចំនួន២៥គីឡូ ទឹកសុទ្ធ២យួរ ត្រីខ២យួរ និងថវិកា៥០.០០០រៀល»។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ៖ «ដោយឡែកប្រជាពលរដ្ឋចំណូលថ្មីមួយគ្រួសារចំនួន៦នាក់ ស្រី៤នាក់ ដែលទើបមកដល់មូលដ្ឋានកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងចត្តាឡឺស័ក បានចុះធ្វើការណែនាំឲ្យរស់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ និងបានផ្តល់ជូននូវអង្ករ១បាវ ស្មើនិង៥០គីឡូ ទឹកសុទ្ធ២យួរ ត្រីខ៣យួរ និងថវិកា២០០.០០០រៀលផងដែរ»៕

website_news/2020060406.txt · Last modified: 2020/04/06 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki