website_news:2020060409

ពលរដ្ឋខ្មែរ ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន មានចំនួន ៥១នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅបន្តបិទ មិនអនុញ្ញាតឲ្យអ្នកដំណើរ មធ្យោបាយ និងទំនិញចូល-ចេញ ឆ្លងកាត់ច្រកទ្វារនេះបាន។ ដោយឡែកមានពលរដ្ឋខ្មែរ ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន មានចំនួន ៥១នាក់ ស្រី ២០នាក់ ក្មេងចំនួន ០៨នាក់ បន្ទាប់មកក្រុមចត្តាឡីស័ក វាស់កំដៅ ពុំមានសញ្ញាអ្វីគួរឲ្យកត់សំគាល់ ព្រមទាំងបានធ្វើការអប់រំ ណែនាំដល់ពួកគាត់ ពីវិធីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួចក៏ឲ្យប្រជាពលរដ្ឋទាំងនោះ វិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020060409.txt · Last modified: 2020/04/06 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki