website_news:2020060412

ពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ២០នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration-GDI April 4 at4:22 PM

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានបន្តបិទ មិនអនុញ្ញាតឲ្យអ្នកដំណើរ មធ្យោបាយ និងទំនិញ ចូល-ចេញ ឆ្លងកាត់ច្រកនេះបាន។ ដោយឡែកមានពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ២០នាក់ ស្រី ១៤នាក់ ក្មេងចំនួន ០៣នាក់ បន្ទាប់មកក្រុមចត្តាឡីស័ក វាស់កំដៅពុំមានសញ្ញាអ្វី គួរឲ្យកត់សំគាល់ ព្រមទាំងបានធ្វើការអប់រំ ណែនាំដល់ពួកគាត់ ពីវិធីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួចក៏ឲ្យប្រជាពលរដ្ឋទាំងនោះ វិលទ្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020060412.txt · Last modified: 2020/04/06 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki