website_news:2020060415

លោក អ៊ូក សោភ័ណ៖ «ពលករខ្មែរនៅថៃ មានស្ថានភាពល្អប្រសើរ ខណៈថៃ ដាក់ប្រទេសក្នុងគ្រាអាសន្ននៃកូវីដ១៩»

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 02/04/2020 - 13:15 ដោយ៖ញឹម សុផល

ប្រទេសថៃកាលពីសប្តាហ៍មុនបានដាក់ប្រទេសឲ្យនៅក្នុងស្ថានភាពអាសន្ន ដែលធ្វើឲ្យថៃបិទច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជា។ ពលករខ្មែរប្រមាណជាង៥ម៉ឺននាក់ ដែលធ្វើការនៅប្រទេសថៃ បានសម្រុកវិលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ ក៏ប៉ុន្តែមានពលករខ្មែរជាច្រើនទៀតកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃនៅឡើយ។ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ថ្លែងថាស្ថានទូតកម្ពុជា បានចូលរួមជាមួយអាជ្ញាធរថៃ និងអ្នកគ្រប់គ្រងសហគ្រាស និងក្រុមហ៊ុនថៃ បានមើលការខុសត្រូវយ៉ាងល្អដល់ពលករខ្មែរ។ រាជទូតខ្មែររូបនេះបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានពលករខ្មែរណាម្នាក់បានឆ្លងវីរុសកូវីដ១៩ឡើយ ខណៈថៃបានឆ្លងជំងឺនេះ ឡើងដល់ជិត២ពាន់នាក់ទៅហើយ។

website_news/2020060415.txt · Last modified: 2020/04/06 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki