website_news:2020060703

អាជ្ញាធរខេត្តសៀមរាប ទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីប្រទេសថៃ បាន៣៦នាក់បន្ថែមទៀត

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 2020

APP ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០៖ (សៀមរាប)៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃសុក្រ ទី០៣ ខែកក្តដា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះដែរទទួលបានចំនួនសរុប៣៦នាក់ ស្រីចំនួន១៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។ គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន១៥,២២៣នាក់ ស្រីចំនួន៦,៦២៨នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៥,២២៣នាក់ ស្រី ៦,៦២៨នាក់ គឺពិនិត្យសុខភាពបានទាំងអស់។

សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០នាក់រហូតដល់ជាង ៣០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

website_news/2020060703.txt · Last modified: 2020/07/06 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki