website_news:2020060704

ប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងចំនួន ០២ នាក់

https://www.facebook.com/GDIOfficial 05-07-2020

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី មានពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រករបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍ ចំនួន ០២នាក់ ស្រី ០២នាក់។ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានសហការជាមួយមន្រ្តីចត្តាឡីស័កធ្វើការពិនិត្យកម្ដៅពួកគាត់ និងបានធ្វើលិខិតប្រគល់-ទទួល ពលរដ្ឋទាំង ០២នាក់ខាងលើនេះ ជូនទៅមន្រ្តីចត្តាឡីស័ក ដើម្បីអនុវត្តតាមជំនាញបន្ត។ ដោយឡែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខាងភាគីថៃពុំមានបើកច្រកទ្វារព្រំដែន អនុញ្ញាតឲ្យនាំចូល-ចេញទំនិញនោះទេ គឺអនុញ្ញាតតែចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រតែប៉ុណ្ណោះ៕

website_news/2020060704.txt · Last modified: 2020/07/06 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki