website_news:2020060706

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃចំនួន ៣៥នាក់

https://www.facebook.com/GDIOfficial 04-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៣៥នាក់ ស្រី ១១នាក់។ ដោយឡែកពលករខាងលើ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកពី ខេត្តប៉ាត់តានី ភាគខាងត្បូង ប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំអំពីច្បាប់ឆ្លងកាត់ព្រំដែន និងការទប់ស្កាត់ការពារជម្ងឺឆ្លង Covid-19 បន្ទាប់មកប្រគល់ជូនក្រុមចត្តាឡីស័ក យកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគាត់បន្ត៕

website_news/2020060706.txt · Last modified: 2020/07/06 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki