website_news:2020060803

ពលរដ្ឋខ្មែរចំនួន ៦៥នាក់ វិលត្រឡប់ចូលប្រទេសវិញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

https://www.facebook.com/GDIOfficial 05-08-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរចំនួន ៦៥នាក់ ស្រី ២០នាក់ ដែលវិលត្រឡប់ចូលប្រទេសវិញ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព អនុវត្តនីតិវិធី ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ក្នុងចំណោមពលរដ្ឋខ្មែរទាំង ៦៥នាក់ ស្រី ២០នាក់ មាន ៣២នាក់ ជានិស្សិតបញ្ចប់ការសិក្សានៅប្រទេសថៃ និង៣៣នាក់ទៀត ជាអាជីវករចូលផ្សាររោងក្លឿ។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕

website_news/2020060803.txt · Last modified: 2020/08/06 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki