website_news:2020061001

អភិបាលរងខេត្តក្រចេះ និងអង្គភាពពាក់ព័ន្ធជុំវិញស្រុកចូលរួមផ្សព្វផ្សាយ លក្ខណៈសម្បត្តិទាំង៩យ៉ាង

http://cambodiapolice.com/policekh/ 2:13 pm 5 តុលា 2020

ខេត្តក្រចេះ ៖ ឯកឧត្តម លី ផល្លា និង ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញអធិបតី បើកវេទិកាសាធារណៈថ្នាក់ជាតិ នៅសាលាឃុំស្រែចារ និងមានអង្គភាពពាក់ពន្ធ័ជុំវិញស្រុកចូលរួម ក្នុងនោះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើការផ្សព្វផ្សាយ ផ្សព្វផ្សាយ លក្ខណៈសម្បត្តិទាំង៩យ៉ាង ជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី ។ លក្ខណសម្បត្តិ៩យ៉ាងរួមមាន ៖

១.ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។

២.ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត( ១៩ )។

៣.ចែក សារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។

៤.ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ ។

៥.ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទងនឹងយេនឌ័រ,អំពើជួញដូរស្រ្ដីនិងកុមារ ។

៦.ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ។

៧.ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

៨.ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ។

នៅក្នុងនោះកម្លាំងបានធ្វើការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៩យ៉ាង របស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានប្រជាពលរដ្ឋចូលរួមចំនួន១៦៦នាក់ ស្រី២៥នាក់៕

website_news/2020061001.txt · Last modified: 2020/10/06 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki