website_news:2020061103

អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.facebook.com/CentralCambodiaOrg/ 06-11-2020

នៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០២០នេះ អង្គការសង់ត្រាល់បានរៀបចំវេទិកាសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពស្ថិតនៅភូមិ អូរគគីរ និងភូមិអូត្រាវជួ ឃុំ សិរីមានជ័យ ស្រុក សំពៅលូន ខេត្ត បាត់ដំបងក្នុងនោះមានអ្នកចូលរួមសរុប ២៥៧នាក់ ស្រ្តី ១៩៣ នាក់ បុរស ៦៤ នាក់ក្រោមកិច្ចសហការ ជាមួយអាជ្ញាធរឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ #កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

• លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្សនិងការរំលោភបំពានសិទ្ធការងារគ្រប់រូបភាព។

•កាត់បន្ថយការធ្វើចំណាកស្រុកដោយគ្មានឯកសារជាហេតុប្រឈម និងគ្រោះថ្នាក់នៃអំពើជួញដូរ និងរំលោភបំពានសិទ្ធមនុស្សផ្សេងៗ។

• លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

website_news/2020061103.txt · Last modified: 2020/11/06 13:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki