website_news:2020061107

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 04-11-2020

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ សាន្ត ភន ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិពោធិ៍ព្រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀម រាប, ២-ឈ្មោះវណ្ណ ឌីចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ, ៣-ឈ្មោះ គឹម ដានី ភេទស្រី អាយុ ៣៨ឆ្នាំ, ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង, ៤-ឈ្មោះ មុំ ឈួន ភេទស្រី អាយុ ៤៣ឆ្នាំ ភូមិវាលមាស ឃុំវាលមាស ស្រុកវាលរិញ ខេត្តព្រះសីហនុ និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020061107.txt · Last modified: 2020/11/06 13:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki