website_news:2020061108

ពលរដ្ឋខ្មែរចំនួន៣នាក់ រងការចោទប្រកាន់ថា បានចូលទឹកដីថៃ បំណងកាប់ឈើ ត្រូវបានចាប់ខ្លួន

https://www.cen.com.kh/ November 5, 2020

បាត់ដំបង ៖ ការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣នាក់ ធ្វើឡើងដោយមន្ត្រីអភិរក្សព្រៃឈើថៃ ដោយចោទប្រកាន់ថា ចូលទៅថៃគ្រោងកាប់ឈើ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ ត្រង់ចំណុចទឹកដីថៃក្នុងភូមិសាស្ត្រភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ឈមគ្នានឹងតំបន់ស្រុកសំឡូត ខេត្តបាត់ដំបង ។ ពលរដ្ឋខ្មែរទាំងបីនាក់មានឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ. ឈ្មោះអៀត សុខឃឿនភេទប្រុសអាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក ម៉ី ណាន់ នាយប៉ុស្តិ៍នគរបាលព្រំដែន ស្រុកសំឡូតបានបញ្ជាក់ នៅថ្ងៃទី ៤ ខែវិច្ឆកា ឆ្នាំ២០២០នេះថា ក្រុមការងារកំពុង សម្របសម្រួលនាំយកប្រជាពលរដ្ឋដែលប្រព្រឹត្តខុសច្បាប់នេះដើម្បីយកទៅអប់រំ ណែនាំនៅមូលដ្ឋានទឹកដីប្រទេសកម្ពុជាវិញ ។ ប៉ុន្តែខាងភាគីកងកម្លាំង ក៏ដូចជាមន្ត្រីជំនាញរបស់ថៃ បានបដិសេធចំពោះការស្នើសុំនេះដោយរក្សាទុក ដើម្បីអនុវត្តទោសតាមច្បាប់របស់ថៃសិន ៕ ដោយ៖CEN

website_news/2020061108.txt · Last modified: 2020/11/06 13:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki