website_news:2020061109

ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅតាមសហគមន៍ ក្នុងវិទ្យាល័យស្វាយលើ ខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 04-11-2020

ខេត្តសៀមរាប៖ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារនៅតាមសហគមន៍ ដល់ កុមារ និងយុវជនចំនួន៥០នាក់ នៅវិទ្យាល័យស្វាយលើ ស្រុកស្វាយលើ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារផ្តោតលើខ្លឹមសារប្រធានបទ ៖ ១,អំពើជួញដូរមនុស្សនិងអំពើកេងប្រវ័ញ្វ ២, ការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និង៣, ការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព ដោយបានផ្តល់ និងចែករំលែកព័ត៌មានអំពីវិធីសាស្រ្តនៃការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៅដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេបានយល់ដឹងពីការការពារខ្លួនពីការជួញដូរមនុស្ស និងការពារពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។ ក៏ដូចជាការផ្សព្វផ្សាយបន្តទៅមិត្តភក្ដិ បងប្អូនសាច់ញាតិ និងសហគមន៍របស់គេឱ្យបានយល់ដឹងផងដែរ។

website_news/2020061109.txt · Last modified: 2020/11/06 13:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki