website_news:2020070201

ខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំណាកស្រុកឆ្លងដែន

http://www.nicetvnewsoffice.com/ February 7, 2020

នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំណាកស្រុកឆ្លងដែន ក្រោមអធិបតីភាពលោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណ:កម្មការជាតិគ្រប់គ្រងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោក យ៉ាន នោរឡានឌ័រ នាយករងអង្គការឃែរអន្តរជាតិប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីអស់លោក លោកស្រី ជាអភិបាលអភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ។

លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានប្រសាសន៍ថា សិក្ខាសាលាមានគោលបំណងផ្សព្វផ្សាយទិដ្ឋភាពទូទៅ និងផែនការអនុវត្តន៍គម្រោងចំណាកស្រុកឆ្លងដែន និងធ្វើការប្រឹក្សាយោបល់កំណត់អំពីយុទ្ធសាស្ត្រ យន្តការ និងសកម្មភាពសំខាន់ៗក្នុងការសហការ និងកសាងភាពជាម្ចាស់ជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងគោលបំណងពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ចូលរួមសហការអំពីទិដ្ឋភាពទូទៅយុទ្ធសាស្ត្រ យន្តការ និងសកម្មភាពសំខាន់ៗរបស់គម្រោង និងកំណត់បាននូវលទ្ធផលរំពឹងទុករបស់គម្រោងទទួលបានកិច្ចសហការល្អ និងភាពជាម្ចាស់ ក្នុងចំណោមអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាពិសេសក្រុមសហគមន៍មូលដ្ឋាន និងអាជ្ញាធរនៅមូលដ្ឋាន ដូចជា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋានកំណត់បានផែនការ អនុវត្តន៍ច្បាស់លាស់សម្រាប់ឆ្នាំ២០២០នេះ។

លោកជំទាវ បានបន្តថា ទិសដៅគម្រោង ដើម្បីលើកកម្ពស់កិច្ចការពារសម្រាប់ពលករទេសសន្តរប្រវេសន៍ និងទប់ស្កាត់អំពីហិង្សាលើស្ត្រី ហានិភ័យនៃទេសសន្តរប្រវេសន៍ និងការជួញដូរមនុស្ស ។ ការគាំទ្របណ្ដាញក្រុមសហគមន៍ បណ្តាញមិត្តអប់រំមិត្តក្នុងប្រទេសកម្ពុជា មានឱកាសភ្ជាប់ទំនាក់ទំនងក្នុងការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក បង្កើនភាពអង់អាចដល់សមាគមន៍ក្នុងខេត្តគោលដៅ ក្នុងការទទួលបានព័ត៌មានពីជម្រើសនៃការធ្វើចំណាកស្រុក និងអាចបង្ការទប់ស្កាត់ដែលមិនមានសុវត្តិភាព និងការជួញដូរមនុស្ស ។ សកម្មភាពរបស់គម្រោង ពង្រឹងក្រុមសហគមន៍ បណ្តាញ ឬក្រុមមិត្តអប់រំមិត្ត ដែលមានស្រាប់ក្នុងខេត្តគោលដៅនៅក្នុងប្រទេសកម្ពុជា ដោយផ្សាភ្ជាប់ទំនាក់ទំនងក្រុមសហគមន៍ បណ្តាញក្រុមមិត្តអប់រំមិត្តដែលមានស្រាប់ និងបង្កើតថ្មីក្នុងខេត្តគោលដៅក្នុងប្រទេសកម្ពុជានិងប្រទេស ថៃ ។

ការបណ្តុះបណ្តាលលើកកម្ពស់ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ការជួញដូរមនុស្ស និងសេវាគាំទ្រជនរងគ្រោះ និងងាយរងគ្រោះដោយអំពើហិង្សា និងរងគ្រោះដោយការជួញដូរមនុស្ស ។ បណ្តុះបណ្តាលជនបង្គោលក្នុងសហគមន៍ បណ្តាញ ឬក្រុមមិត្តអប់រំមិត្ត ស្តីពីការលើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព។ ជនបង្គោលត្រូវបានអនុវត្តន៍ការលើកកម្ពស់ចំណេះដឹង ដល់សមាជិកក្នុងសហគមន៍នៅក្នុងមូលដ្ឋាន ដើម្បីធានាថា ការធ្វើចំណាកស្រុក ឆ្លងដែនត្រូវបានកាត់បន្ថយ ៕

website_news/2020070201.txt · Last modified: 2020/02/07 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki