website_news:2020070202

កម្ពុជា និងប្រទេសបីទៀត ក្នុងអាស៊ាន ដែលបញ្ជូនពលករទៅក្រៅប្រទេស រួមគ្នាទប់ស្កាត់ការ ជួញដូរមនុស្ស

http://kampucheathmey.com/ 7/2/2020 8:50 Am

ពេញ ៖ ប្រទេសកម្ពុជា និងប្រទេសចំនួនបីទៀត ក្នុងតំបន់អាស៊ាន ដូចជា ប្រទេសវៀតណាម ឡាវ និង មីយ៉ាន់ម៉ា រួមគ្នាផ្លាស់ប្ដូរយោបល់ដើម្បីរកដំណោះស្រាយជូនពលករ ដែលជួបបញ្ហា ឬការជួញដូរមនុស្សទៅប្រទេសផ្សេងទៀត ខណៈបញ្ហាការជួញដូរមនុស្សនៅតែបន្តកើតមានចំពោះប្រទេសរៀងៗខ្លួននោះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបរវាង សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីជាមួយតំណាងប្រទេសដែលបានបញ្ជូនពលករចំណាកស្រុក កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ)បានលើកឡើងបែបនេះ ប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបរវាង សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីជាមួយតំណាងប្រទេសដែលបានបញ្ជូនពលករចំណាកស្រុកកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងកិច្ចជំនួបនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះប្រទេសដែលមានពលករជួបបញ្ហា ហើយរួមគ្នារកដំណោះស្រាយជូនពួកគេនោះ។ លោកស្រីបានលើកឡើងថា «ពួកយើងបានជួបពិភាក្សាគ្នាអំពីពលករ ដែលបានបញ្ជូនទៅក្រៅប្រទេស ហើយនាំគ្នាដោះស្រាយ រួមនឹងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីកាត់ភាពរងគ្រោះរបស់ពលករដែលបានទៅធ្វើការងារនៅក្រៅប្រទេស»។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និង អង្គការអន្តរជាតិទេសន្តរប្រវេសក៍ ដែលហៅកាត់ថា IOM បានបើកសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្ដីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ខ្លួន ដែលបានបញ្ជូនពលករទៅចំណាកស្រុកគេ ហើយសិក្ខាសាលានេះ គឺដើម្បីបន្តស្វែងរកដំណោះស្រាយបន្ថែមចំពោះប្រជាជនរបស់ខ្លួន ដែលបានបញ្ជូន និងលួចទៅធ្វើការនៅប្រទេសដទៃ ខណៈដែលពួកគេបានជួបនឹងបញ្ហាផ្នែកច្បាប់ និងបញ្ហាផ្សេងៗទាក់ទងនឹងពួកគេនោះ។ សិក្ខាសាលានេះ គឺធ្វើឡើងចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

website_news/2020070202.txt · Last modified: 2020/02/07 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki