website_news:2020070204

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន០៣នាក់ ពីភាគីថៃ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 07-02-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលពលករខ្មែរ ចំនួន ០៣ នាក់ ពីភាគីថៃ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់។ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់ មាន ១. ឈ្មោះ ខែន ផាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិស្វាយស ឃុំខ្នាញមាស ស្រុកបរវិល ខេត្តបាត់ដំបង, ២. ឈ្មោះ មិត្ត វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និង៣. ឈ្មោះ មាស ឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ មានលំនៅស្ថិតភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំរួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020070204.txt · Last modified: 2020/02/07 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki