website_news:2020070206

លោក នាង ផាត ដឹកនាំគណៈប្រតិភូចូលរួមប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)

https://grandnewsasia.com/ 06-02-2020

នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បានដឹកនាំប្រតិភូក្រុមលេខាចូលរួមកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៥ ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃឡង់ដ៏ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ។ ជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងឱកាសនោះមាន៖ អគ្គនាយករង ក្រសួងការពារជាតិ នាយទាហាន នាយទាហានរង ចំណុះក្រសួងការពារជាតិជាច្រើនរូប។

យោងតាមកិច្ចព្រមព្រៀងរវាងកងទ័ព នៃប្រទេសទាំង២ កម្ពុជា ថៃ គឺគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ(GBC) ត្រូវបានកំណត់កិច្ចប្រជុំជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់វេនគ្នាជាម្ចាស់ផ្ទះម្តងម្នាក់។ គោលដៅនៃកិច្ចប្រជុំ គឺដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំង២ ពិសេសការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំង២ និងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ដើម្បីរក្សា និងធានាបាននូវស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនរួមនៃប្រទេសជិតខាងទាំង២៕

website_news/2020070206.txt · Last modified: 2020/02/07 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki