website_news:2020070401

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនពលករដែលបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ១៤ ថ្ងៃ

http://www.rasmeinews.com/ April 6, 2020, 5:04 PM

ដោយ៖តារារិទ្ធ(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអរគុណបងប្អូននិងកូនក្មួយពលករដែលទើបបានវិលត្រឡប់មកពីប្រទេសថៃនិងពីប្រទេសដទៃៗទៀតដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារអោយនៅដាច់ដោយឡែកចំនួន១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព ។ នៅក្នុងសារក្នុងបណ្តាញសង្គមហ្វេសបុកនារសៀលថ្ងៃទី ៦ ខែមីនា ២០២០ នេះសម្តេចតេជោ ហ៊ុន សែនបានសរសេរថា៖«អរគុណបងប្អូននិងកូនក្មួយពលករដែលទើបបានវិល ត្រឡប់មកពីប្រទេសថៃនិងពីប្រទេសដទៃៗទៀតដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារអោយនៅដាច់ដោយឡែកចំនួន១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព »។ សម្តេចបានបន្តថា៖ «ការដាក់ខ្លួនអោយនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះគឺដើម្បីសុខភាពផ្ទាល់ខ្លួនផងនិងដើម្បីទប់ស្កាត់និងកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគពីគេមកយើងផង នឹងពីយើងទៅគេផង » ។សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យក្នុងករណីមានការសង្ស័យណាមួយសូមទូរស័ព្ទទៅលេខ ១១៥ ៕ BR

website_news/2020070401.txt · Last modified: 2020/04/07 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki