website_news:2020070402

ក្រោយពិភាក្សាគ្នានឹងខេត្តស្រះកែវថៃបង្វែរពលករខ្មែបន្តវិលត្រឡប់ឱ្យចូលមកកម្ពុជាតាមច្រកអូរបីជាន់

http://www.rasmeinews.com/ April 7, 2020, 4:38 AM

ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ក្រោយពិភាក្សាគ្នានឹងខេត្តស្រះកែវថៃបានយល់ព្រមបង្វែរពលករខ្មែដែលបន្តវិលត្រឡប់ក្រោយបិទព្រំដែនឱ្យចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ទោះយ៉ាងណានៅច្រករបៀងផ្សេងក៏នៅមានពលករច្រាលចេញដែរគិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។ លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធបានទៅទទួលនិងអប់រំណែនាំពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ចេញលើកទី១តាមច្រករបៀងអូរបីជាន់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ នាឱកាសនោះលោកអភិបាលខេត្ត និងមន្ត្រីបានប្រគល់អាលកុល១ធុងធំ ម៉ាស់៥០០ កូនកន្សែង៥០ ថវិការ២លានរៀលសម្រាប់ក្រុមការងារចម្រុះ។ នគរបាលទាហ៊ានអាវុធហត្ថគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលជួរមុខនៃគណៈកម្មការទទួលពលករត្រឡន់ពីបរទេសរបស់ខេត្តបន្ទាយមានជ័យនៅទីនោះ។ បន្តមកក្រុមការងារបានដឹកពលករទាំងនោះទៅមណ្ឌលសំចតនៅក្រុងប៉ោយប៉ែតដើម្បីអនុវត្តវិធានដូចដែលបានអនុវត្តកន្លងមក ។

ចំណែកលោកវេជ្ជបណ្ឌិតកែវសុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ៖ ពេលទៅដល់ក្រុមគ្រូពេទ្យបានត្រួតពិនិត្យកម្តៅនិងឆែកសុខភាពរួមMass Screening លើបងប្អូនពលករដែលត្រឡប់ពីថៃ។ដើម្បីចាប់យកករណីសង្ស័យ COVID-19 មកធ្វើវិភាគជំនាញចត្តាឡីស័កនៅមន្ទិរពេទ្យបង្អែកក្រុងប៉ោយប៉ែត(QuarantineatRHPoipet)។ យកសំណាកពីបងប្អូនដើម្បីកាត់បន្ថយទប់ស្កាត់ការចម្លងចូលក្នុងមូលដ្ឋាន។ លោកបន្តថា៖កិច្ចការនេះដើម្បីសុវត្ថិភាពសុខភាពក្នុងសហគមន៍នាពេលនោះមានពលករជាង១០០នាក់បានវិលត្រឡប់៕

website_news/2020070402.txt · Last modified: 2020/04/07 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki