website_news:2020070403

ដាច់ការងារហើយត្រូវគេទារថ្លែខ្ពស់ពេលធ្វើដំណើរចេញពីថៃមកដល់ខ្មែរធួរចិត្តវិញ

http://www.rasmeinews.com/ April 6, 2020, 5:56 PM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ សារចំហររបស់ពលករខ្មែរ ដែលបាននឹងកំពុងវិលត្រឡប់មកប្រទេសកំណើតឯកម្ពុជាវិញបានសរសេរ.ហើយកាសែតរស្មីកម្ពុជាក៏ទទួលបានឱ្យដឹងថា”សូមអស់លោកមន្ដ្រីបើកភ្នែកមើលផងទាន។ឱជីវិតពលករចំណាកស្រុករស់ពិបាកជាងស្លាប់”។ ពលករទាំងនោះបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ខណៈពួកគេឆ្លងកាត់ព្រំដែនថៃកម្ពុជាតាមច្រករបៀង(កូនច្រកដែលខុសច្បាប់)។ពលករបានបន្តថា៖ ការចំណាយគឺទី១.ថ្លៃឡានពីថៃទៅដល់ព្រំដែនខ្មែរ+ថៃក្នុងម្នាក់២.០០០បាតប្រាក់ថៃ(ជាង២៦ម៉ឺនរៀលប្រាក់ខ្មែរ)។ ២.ថ្លៃអ្នកនាំដើរឆ្លងចូលទៅព្រំដែនខ្មែរ(មេខ្យល់)ម្នាក់៣០០បាត។ សរុបទៅទម្រាំដល់ស្រុកកំណើតដាច់បាយហើយ។

រថយន្តជនជាតិថៃដឹកពលករខ្មែរត្រូវទម្លាក់ពលករនៅត្រឹមថ្នល់ខ្មៅ ជាថ្នល់យុទ្ធសាស្ត្រការពារព្រំដែនថៃ។កងកម្លាំងថៃមិនឱ្យដឹកមកដល់ច្រករបៀងដែលជាច្រកចេញពលករដែលភាគីទាំង២បានឯកភាពគ្នាដូចជាច្រកអូរបីជាន់នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យជាដើម។ ចុះពីរថយន្តពលករខ្មែរត្រូវដើរកាត់វាលស្រែចម្ការនិងព្រៃរបោះតាមរយៈមេខ្យល់ជូន។មេខ្យល់នោះចង់ឬមិនចង់ត្រូវបានបង់លុយសុំផ្លូវទៅឱ្យកងកម្លាំងថៃឈរជើងតាមព្រំដែនដែរ។ គឺវាដូចគ្នានឹងរថយន្តថៃដឹកពលករខ្មែរដែលយកថ្លៃខ្ពស់ក៏អាចមកពីគេខ្លាចរអារនឹងមេរោគកូវីត១៩។ ពេលបានដឹកក៏ត្រូវបង់លុយថ្លៃត្រួតពិនិត្យនិងថ្លៃឆ្លងកាត់ចំណុចត្រួតពិនិត្យចាស់និងថ្មីឬភាសាថៃហៅថា៖ដានកងថាប់និងដានកងតម្រួតជាច្រើនកន្លែងផងដែរ។ហេតុនេះហើយលើតម្លៃចំណាយរបស់ពលករមិនអាចជៀសរួចពីទឹកភ្នែកនោះឡើយ។

ចំណែកអង្គការដៃគូអភិវឌ្ឍន៍នានាមានអង្គការនិសន្តប្រវេសន៍អន្តរជាតិIOMអង្គការសាម៉រីតាន់ភឺសសង្គ្រោះអន្តរជាតិ។ អង្គការមិត្តសំឡាញ់ហ្វ្រែនក្រោមមូលនិធីអង្គការយូនីសេហ្វជាដើមបានជួយលើអាហារសម្រន់ សេវាសង្គមកិច្ចនិងការគាំពារស្ត្រីមានផ្ទៃពោះស្ត្រីកូនតូចនិងកុមារ ។ សូមបញ្ជាក់ថាពលករខ្មែរក្រុមថ្មីៗបានបន្តវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយសារតែកន្លែងការងារពួកគេត្រូវបានបិទឬផ្អាកព្រោះអាជ្ញាធររដ្ឋាភិបាលថៃបានបន្តរឹតបន្តឹងប្រទេស។ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីត១៩ដែលរីករាលដាលខ្លាំងឡើងៗនោះ។មន្ត្រីអាជ្ញាធរដែនដីជំនាញ និងមន្ត្រីស្ថានកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ និងស្ថានទូតកម្ពុជានៅក្រុងបាងកកក៏បានទាក់ទង់សហប្រតិបត្តិការអន្តរាគមន័បន្តបន្ទាប់ទៅសមភាគីថៃលើករណីទុក្ខលំបាកពលករខ្មែរ ដែលវិលមកកម្ពុជាក្នុងសភាពការណ៍កូវីត១៩នេះ៕S/

website_news/2020070403.txt · Last modified: 2020/04/07 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki