website_news:2020070404

ពលករខ្មែរជាង ១ម៉ឺននាក់ ទើបត្រឡប់មកពីថៃ និងមួយចំនួនស្ម័គ្រចិត្ត ដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគ្រួសារ និងសហគមន៍ ចំនួន ១៤ ថ្ងៃ

https://www.cen.com.kh/ April 7, 2020

បាត់ដំបង៖ ពលករខ្មែរជាង ១ម៉ឺននាក់ បានត្រឡប់ពីថៃ មកស្រុកកំណើត និងមួយចំនួនស្ម័គ្រចិត្តដាក់ខ្លួនឯង នៅដាច់ដោយឡែកពីគ្រួសារ និងសហគមន៍ចំនួន១៤ថ្ងៃ ខណៈដែលអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែន ជាប់ខេត្តបាត់ដំបង ក្នុងឡុងខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការពិនិត្យសុខភាព នៅតាមច្រកព្រំដែន ដែលពួកគាត់បានចេញមក។ អាជ្ញាធរខេត្ត បានចុះទៅតាមខ្នងផ្ទះរបស់ពួកគាត់ អប់រំបន្ថែម ចំពោះពលករខ្មែរទាំងអស់នោះ ពីការបង្ការមិនឲ្យឆ្លងជំងឺកូវីដ១៩ ។ ក្រោយពីបានយល់ដឹងពីការបង្ការ និងមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ មានពលករខ្មែរ នៅតាមស្រុកខ្លះមានចំនួន ៣០នាក់ បានសម្រេចដាក់ខ្លួនឯង នៅដាច់ដោយឡែក និងមានពលករខ្លះទៀត ដែលទើបមកពីប្រទេសថៃ បានសរសេរអក្សដាក់នៅមុខផ្ទះ ថាពួកគាត់ឬគ្រួសាររបស់ពួកគាត់ ទើបមកពីប្រទេសថៃ ដែលបញ្ហានេះ កាន់តែធ្វើឲ្យអាជ្ញាធរឬមន្ត្រីសុខាភិបាល ងាយស្រួលចុះទៅសួរសុខទុក្ខពួកគាត់ ក៏ដូចជាអនុវត្តនូវយន្តការការពារ មិនឲ្យមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។

គួរបញ្ជាក់ផងដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅខេត្តបាត់ដំបងក្នុងចំណោមពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ មានចំនួន៨នាក់ (ស្រី២នាក់) ក្នុងនោះមានចំនួន៤នាក់ (ស្រីម្នាក់) បានជាសះស្បើយនិងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈដែលអ្នកជំងឺ ៤នាក់ទៀត គឺមានសុខភាពល្អ ៕ ដោយៈអ៊ុងសារុំ

website_news/2020070404.txt · Last modified: 2020/04/07 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki