website_news:2020070407

ម៉ាឡេស៊ី ស្ទាក់ចាប់ទូកដឹកជនភៀសខ្លួន រ៉ូហ៊ីងយ៉ាជាង ២០០នាក់ដោយសង្ស័យថា រត់ពន្ធមនុស្ស

https://dap-news.com/international/ ByKD102 Posted on April 6, 2020

កូឡាឡាំពួរ៖ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ទូកដឹកមនុស្សចំនួន ២០២ នាក់ដែលគេជឿថា ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។ លោក Zulinda Ramly អនុប្រធានទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះមានបុរស ១៥២ នាក់ ស្ត្រី ៤៥ នាក់ និងកុមារ ៥ នាក់ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីដំណើរការខណៈពួកគេបានចូលទៅក្នុងប្រទេសដោយខុសច្បាប់។ ទូកនោះត្រូវបានគេរកឃើញ នៅឆ្ងាយពីច្រាំងនៃកោះរមណីយដ្ឋាន Langkawi ដោយបន្ថែមថា អាជ្ញាធរកំពុងស្វែងរកអ្នកបើក និងនាវិកពីរនាក់ដែលសង្ស័យថា មកពីក្រុមរត់ពន្ធមនុស្ស។ យោងតាមជនជាតិរ៉ូហ៊ីងយ៉ា បុរសទាំងនោះបានរត់គេចខ្លួន ពេលពួកគេកំពុងនៅលើសមុទ្រ៕ ដោយ ឈូក បូរ៉ា

website_news/2020070407.txt · Last modified: 2020/04/07 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki