website_news:2020070408

ពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ០៩នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration-GDI 06-04-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានបន្តបិទ មិនអនុញ្ញាតឲ្យអ្នកដំណើរ មធ្យោបាយ និងទំនិញ ចូល-ចេញ ឆ្លងកាត់ច្រកនេះបាន។ ដោយឡែកមានពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ០៩នាក់ ស្រី ០៣នាក់ ក្មេងចំនួន ០២នាក់ បន្ទាប់មកក្រុមចត្តាឡីស័ក វាស់កំដៅពុំមានសញ្ញាអ្វី គួរឲ្យកត់សំគាល់ ព្រមទាំងបានធ្វើការអប់រំ ណែនាំដល់ពួកគាត់ ពីវិធីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ១៩ រួចក៏ឲ្យប្រជាពលរដ្ឋទាំងនោះ វិលទ្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020070408.txt · Last modified: 2020/04/07 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki