website_news:2020070505

ពលករខ្មែរប្រុសស្រី២នាក់អត់ការងារធ្វើ សម្រេចចិត្តដើរពីខេត្តលុបបុរី(ថៃ)៨ថ្ងៃមកស្រុកកំណើតវិញ

http://nokorwatnews.com/ 07-05-2020

ប្រទេសថៃ៖ ពលករខ្មែរប្រុស-ស្រី២នាក់អត់ការងារធ្វើ គ្មានប្រាក់ចាយវាយប្រចាំថ្ងៃសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងអស់រយៈពេល៨ថ្ងៃពីខេត្តលុបបុរី មកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងក្រុងប៉ោយប៉ែតដើម្បីសុំសមត្ថកិច្ចថៃ ត្រឡប់ចូលមកស្រុកកំណើតរបស់ខ្លួន(កម្ពុជា)វិញ។នេះបើយោងតាមការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ថា កម្លាំងទាហានឈុតខ្មៅថៃបានប្រទះឃើញមនុស្សប្រុសស្រីចំនួន២នាក់កំពុងដើរលើដងផ្លូវចូលភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបឃាត់ខ្លួនហៅសួរនាំទុកដើម្បីត្រួតពិនិត្យ។ក្រោយពីការសាកសួរសមត្ថកិច្ចដឹងថា អ្នកទាំង២នាក់ជាជនជាតិខ្មែរ ម្នាក់មានឈ្មោះ សឿន ម៉េង ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ នួម សាវឿន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីការសាកសួរបានឲ្យដឹងថាអ្នកទាំង២នាក់ខាងលើ បានធ្វើដំណើរដោយថ្មើរជើងត្រឡប់មកពីធ្វើការនៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តលុបបុរី ទទួលបានថ្លៃឈ្នួលក្ន្ងុងមួយថ្ងៃ១៥០បាត ប៉ុន្តែដោយសារមានវិបត្តិកូវីដ-១៩ ថៅកែមិនមានការងារឲ្យធ្វើ គ្មានប្រាក់ចាយ ទើបសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងមកជាយដែន តាំងពីថ្ងៃទី២៩ខែមេសា សរុបរយៈពេល៨ថ្ងៃ ទើបមកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ។

សមត្ថកិច្ចឲ្យដឹងទៀតថា ពលករទាំង២នាក់ខាងលើ ក្នុងពេលធ្វើដំណើរដោយថ្មើរជើងនោះមានជនជាតិថៃឲ្យបាយ ទឹក ទទួលទាន តាមផ្លូវរហូតមក ។នៅពេលដើរមកដល់ផ្លូវបំបែកជាបួន សាលសម្ដេចព្រះនរេសួនមហារាជ ឬរង្វង់មូលប្រាជីន បុរី ទីរួមខេត្ត ប្រាជីន បុរី មានបុរសជនជាតិថៃមិនស្គាល់ឈ្មោះម្នាក់បានឲ្យប្រាក់ក្នុងម្នាក់១០០បាត ដើម្បីជិះរថយន្តឈ្នួលដោយជូនដំណើរដល់រថយន្ត សុំដោយសារដឹកមកដល់ផ្សារអារញ្ញ ខេត្តស្រះកែវ និងបន្តដំណើរថ្មើរជើងពីផ្សារអារញ្ញមកដល់បរិវេណកើតហេតុខាងលើ ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិកំណើតតាមច្រករបៀង តែត្រូវសមត្ថកិច្ចចាប់ខ្លួនមុន។យ៉ាងណាក៏ដោយ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចទាហានឈុតខ្មៅ បានបញ្ជូនខ្លួនអ្នកទាំង២ទៅឲ្យតម្រួតខ្លងលឹកធ្វើកំណត់ហេតុ បន្ទាប់មកសមត្ថកិច្ចថៃក៏បាននាំពលករខ្មែរទាំង២នាក់នោះ ទៅប្រទេសកម្ពុជាតាមច្បាប់អន្តោប្រវេសន៍ នៅបរិវេណច្រករបៀង ក្នុងឃុំណូន ម៉ាកមូន ស្រុកគោកឃ្យូង ខេត្តស្រះកែវបន្ត៕ ដោយ៖វណ្ណា

website_news/2020070505.txt · Last modified: 2020/05/07 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki