website_news:2020070506

ស្នងការរងខេត្តព្រៃវែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលចំណាកស្រុកត្រឡប់មកពីក្រៅប្រទេស

http://cambodiapolice.com/policekh/ 10:10 am 7 ឧសភា 2020

ខេត្តព្រៃវែង៖ នៅថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ចាន់ ចន ស្នងការរង ខេត្តព្រៃវែង បានចុះប្រចាំការនៅឃុំព្រៃព្នៅ និងបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសនិងបានដំបូន្មានអោយបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេសនៅដាច់ដោយឡែកពីគ្រួសាររយះពេល១៤ថ្ងៃ ដើម្បីតាមដានមើលសុខភាពនិងទប់ស្កាត់កុំអោយរាលដាលឆ្លងជំងឺកូវីត១៩ ទៅអ្នកនៅក្នុងឃុំ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីក៏បាន ឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ថវិកាចំនួន៤ម៉ឺនរៀល, មី១កេស ។ បន្ទាប់ពីនោះលោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំអប់រំអំពីផលប៉ះពាល់អំជំងឺកូវីត១៩និងអំពីការថែរក្សាអនាម័យការស់នៅប្រចាំថ្ងៃ ៕

website_news/2020070506.txt · Last modified: 2020/05/07 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki