website_news:2020070803

មន្ត្រីជំនាញ កំពុងជំរុញបង្កើតផែនការសកម្មភាព ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធឺណិត

http://btv.com.kh/nation-news/ 06/08/2020

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រួមទាំងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ និងមានវត្តមានរបស់យុវជនជាច្រើន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាពឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រមូលធាតុចូលចាំបាច់ជាច្រើនទៀត។ សម្រាប់សិក្ខាសាលាដែលរៀបចំឡើងព្រឹកថ្ងៃទី៦ សីហាឆ្នាំ២០២០នេះ លោកជំទាវ ញ៉េប សុភាព ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកឡើងថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនាពេលគឺបង្ហាញច្បាស់ការយកចិត្តទុកដាក់រួមគ្នា សំដៅធ្វើឱ្យកាន់តែប្រសើរឡើងការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍កុមារ។ លោកជំទាវចាត់ទុកថា សកម្មភាពនេះគឺជាអំពើហិង្សាបែបថ្មី មានការីកសុះសាយលឿន មានភាពស្មុគស្មាញច្រើនក្នុងការគ្រប់គ្រងដោះស្រាយចំពោះបញ្ហានេះ ហើយទាមទារឱ្យក្រុមការងារមានការតាមដាន និងយកចិត្តទុកដាក់ជាខ្លាំង។

ជុំវិញបញ្ហានេះ លោកជំទាវក៏សំណូមពរឱ្យអាណាព្យាបាល ព្យាយាមអប់រំណែនាំដល់ក្មេងៗក៏ដូចជាយុវជន មួយចំនួនឱ្យមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់អ៊ីនធឺណិតផងដែរ ជាពិសេសគឺប្រព័ន្ធបណ្ដាញសង្គម ដែលអាចមានផលប៉ះពាល់ច្រើន បើសិនជាការពុំយល់ច្បាស់ពីផលវិជ្ជមាន និងផលអវិជ្ជមានដែលអាចបង្កឡើង។ តាមការលើកឡើងបន្ថែមលោកជំទាវបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារកាលពីខែ កញ្ញា ឆ្នាំ២០១៩ ហើយកម្ពុជាក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ WePROTECT កាលពីឆ្នាំ២០១៥ ពាក់ព័ន្ធសកម្មភាពទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញផងដែរ៕ អត្ថបទ៖ គឹមហុក

website_news/2020070803.txt · Last modified: 2020/08/10 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki