website_news:2020070806

ខណៈប្រទេសថៃកំពុងល្បីតឹងបញ្ហាជំងឺកូវីដ១៩ ពលករខ្មែរបាននាំគ្នាសម្រុកចាកចេញជាបន្តបន្ទាប់

http://peoplenews.asia/ ដោយ រិទ្ធី ថ្ងៃទី07 ខែ08 ម៉ោង 12:22 PM

ភ្នំពេញ៖ ស្រុបពេលដែលប្រទេសថៃកំពុងរឹតបន្តឹងអំពីស្ថានភាពជំងឺកូវីដ១៩ ធ្វើឲ្យពលករខ្មែរដែលទៅរក ការងារនៅក្រៅប្រទេសបាននាំគ្នាសម្រុកចាកចេញជាបន្តបន្ទាប់ ក្រោយពីប្រទេសនេះបានរឹតបន្តឹងចំពោះពលករ ចំណាកស្រុក ជាពេសេសពលរដ្ឋខ្មែរតែម្ដង។ ជាមួយគ្នានឹងការចាកចេញពីប្រទេសថៃរបស់ក្រុមពលករខ្មែរទាំនេះ ក្នុងនោះគេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងព្យាយាមចូលទៅរកការងារធ្វើនៅប្រទេស ថៃឡើងវិញ ប៉ុន្តែសមត្តកិច្ចនៅតាមព្រំដែនទាំងកម្ពុជា និងថៃបានធ្វើហាមឃាត់ជាបន្តបន្ទាប់។ ប៉ុន្តែនៅពេលនេះបើ យោងតាមរបាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១០ វេលា ម៉ោង ៣រសៀល មានពលរដ្ឋខ្មែរបន្តវិលចូលប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមាន ជ័យ ចំនួន ១២២នាក់ ស្រី៥៨នាក់។ ចំណែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រជាពលរដ្ឋខ្មែរបានធ្វើ ដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្ដាំ ចំនួន ៧៨នាក់ ស្រី ៤០នាក់ និងកុមារ ១០នាក់។

ចំពោះពលរដ្ឋខាងលើកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការណែនាំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធដឹកពួក គាត់ទៅឲ្យមន្ត្រីចត្តាឡីស័កត្រូតពិនិត្យសុខភាពវាល់កម្ដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ទៅលំនៅដ្ឋានរៀងៗខ្លួន។ ចំពោះប្រជាពលរដ្ឋខាងលើនេះ ពួកគាត់ហាក់ដូចជាមានសំណាងដែរដោយសារបន្ទាប់ពីខាងមន្ត្រីចត្តាឡីស័ក ពិនិត្យលើសុខភាព ពួកគាត់យល់ ហើយបានឲ្យពួកគាត់វិលត្រឡប់កាន់លំនៅដ្ឋានរៀងៗខ្លួន តែពុំបានឃុំខលួនរយះពេល១៤ថ្លៃ ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគាត់នោះទេ។

website_news/2020070806.txt · Last modified: 2020/08/10 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki