website_news:2020070902

ឆ្មក់ចូលបង្រ្កាបទីតាំងបម្រើសេវ៉ាផ្លូវភេទមួយកន្លែងចាប់ម្ចាស់ទីតាំង និងប្រមូលបាននារីបម្រើសេវ៉ា៤នាក់ ក្នុងនោះ មានអនីតិជនម្នាក់

http://peoplenews.asia ដោយ៖ សុខ សាន្ត ថ្ងៃទី 06 ខែ09 ឆ្នាំ2020 ម៉ោង 11: 52 AM

ខេត្តសៀមរាប៖ ក្រុមមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសម្រុកចូលបន្ទប់ ក្នុងហាងម៉ាស្សាស្រីពៅរកឃើញសុទ្ធតែស្រោមអនាប្រើរួច និងមិនទាន់ប្រើប្រាស់ជាច្រើន និងរំដោះនារីបម្រើ សេវាផ្លូវភេទ៤នាក់ ក្នុងនោះមានអនីតិជន អាយុ១៦ឆ្នាំម្នាក់ផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង ១០ យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា ករណីបង្រ្កាបការជួញដូរមនុស្សក្នុងហាងម៉ាស្សា ស្រពៅនេះ បុរសជាថៅកែហាង ម៉ាស្សាម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោមបទចោទអំពើសញ្ចារកម្ម។ លោកវរសេនីយ៍ឯក ជា ហេង បានឲ្យ ដឹងថា ជនសង្ស័យមានឈ្មោះ យិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅហាងម៉ាស្សាខាងលើ។ លោកបន្តថា ក្នុង ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀម រាប។ ជនសង្ស័យម្ចាស់ហាងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារី បម្រើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះប្រគល់ឲ្យមន្ទីរសង្គមកិច្ច ដើម្បីអប់រំណែនាំ។

website_news/2020070902.txt · Last modified: 2020/09/07 15:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki