website_news:2020070909

ទាហានថៃ ដាក់ពង្រាយបន្លាលួស ៣ ជាន់ ទប់ស្កាត់ពលករខ្មែរ ដែលឆ្លងព្រំដែនខុសច្បាប់

http://www.arey-news.com/ (ថ្ងៃទី 06 September 2020 ម៉ោង 9:37 am)

ប្រទេសថៃ ៖ ខ្សែលួសបន្លាកំពស់៣ជាន់ត្រូវបានកម្លាំងយោធាថៃ ដាក់ពង្រាយយ៉ាងល្អិតល្អន់ ដោយមានបំពាក់តេឡេ សម្រាប់ផ្តល់ជាសម្លេងផងដែរនៅពេលដែលមានមនុស្ស ទៅប៉ះពាល់ វាដែលបន្លាលួសនេះត្រូវបានគេដាក់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយ និងព្រំដែនប្រទេសកម្ពុជាក្នុងរយៈចម្ងាយប្រមាណ១០គីឡូម៉ែត្រលើផ្ទៃដីរាបស្មើ យោងតាមរបាយការណ៍ថៃបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២០នេះនៅចំណុចឃុំប៉ារ៉ៃក្នុង ស្រកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ មានការចុះត្រួតពិនិត្យតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ពីសំណាក់លោកត្រាផុងម៉ាឡៈខាំមេបញ្ជាការកងរយ១២០៥ ដែលក្នុងនោះមានយោធាឈុតខ្មៅលេខ១២លេខ១៣ និងតម្រួតការពារព្រំដែនលេខ១២ផងដែរនៅត្រង់ចំណុចខាងលើ គឺក្រុមទាហានថៃ បានដាក់ពង្រាយខ្សែលួសបន្លាដែលមានកំពស់៣ជាន់និងមានប្រវែង១០គីឡូម៉ែត្រ ដែលរយៈចម្ងាយសរុបរវាងខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវជាមួយនិងព្រំដែនកម្ពុជា មានប្រវែង១៥៦ គីឡូម៉ែត្រ ឯផ្ទៃដីរាបស្មើគ្មានភ្នំនិងគ្មានអូរជាប់នឹងខ្សែ បន្ទាត់ព្រំដែនកម្ពុជាមានតែ១០គីឡូម៉ែត្រតែប៉ុណ្ណោះ។

លោកមេបញ្ជាការរូបនេះបានលើកឡើងថា ពលករខ្មែរដែលចូលទៅបម្រើការងារនៅក្នុងប្រទេស ថៃគឺមានចំនួនច្រើន ហើយម៉្យាងទៀតនៅពេលដ៏ខ្លីខាងមុខនេះប្រទេសកម្ពុជា និងមានពិធីបុណ្យភ្ជុំស្របពេលដែលរដ្ឋមន្ត្រីថៃ និងកម្ពុជាសម្រេចបិទខ្សែបន្ទាត់ព្រំដែនជាបណ្តោះអាសន្ន ដោយសារតែរោគកូវីដ-១៩ កំពុងរាតត្បាតដូច្នេះទើបសមត្ថកិច្ចថៃចាប់ផ្តើម ដាក់ពង្រាយខ្សែលួសដើម្បីការពារការលបឆ្លងដែន ចេញចូលរបស់ពលករខ្មែរនាឱកាសបុណ្យភ្ជុំខាងមុខ ៕

website_news/2020070909.txt · Last modified: 2020/09/07 15:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki