website_news:2020070910

ជនជាតិវៀតណាមចំនួន ៣នាក់ ត្រូវបានចាប់ខ្លួន ពីបទរត់ពន្ធមនុស្សពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម

https://khmernote.com.kh/ September 4, 2020 lyda

ជនជាតិវៀតណាម៣នាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធមនុស្សពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តបិញភឿក (Bình Phước)។ កម្លាំងព្រំដែនវៀតណាមបានចាប់ខ្លួនបុរស ៣នាក់ ពីបទប្រតិបត្ដិការក្រុមទំនើងមួយ ដើម្បីរត់ពន្ធមនុស្សពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ឆ្មាំនៅច្រកទ្វារព្រំដែនហ័រលូ ក្នុងខេត្តបិញភឿកភាគខាងត្បូង បានចាប់ខ្លួនបុរស ២នាក់ កាលពីរសៀលថ្ងៃអង្គារ ខណៈពួកគេកំពុងព្យាយាមរត់ពន្ធជនជាតិខ្មែរ ៣នាក់ ចូលមកប្រទេសវៀតណាម។ ជនទាំង ២ មានឈ្មោះថា Dao Duy Nhat អាយុ ២៩ ឆ្នាំ និង Dao Tuan Anh អាយុ ២៣ឆ្នាំ ដែលជាអ្នករស់នៅស្រុក Loc Ninh ខេត្តបិញភឿកបានអះអាងថា ពួកគេទទួលបានប្រាក់ចំនួន ៨០០,០០០ ដុង (៣៤ ដុល្លារ) សម្រាប់មនុស្សគ្រប់រូប ដែលពួកគេបានរត់ពន្ធចូលប្រទេសវៀតណាម។

ដោយធ្វើការរួមគ្នាជាមួយសមភាគីកម្ពុជា ក្រុមមន្ត្រីព្រំដែននិងប៉ូលីសបានតាមដានរឿងក្ដីនេះ ហើយបានចាប់ខ្លួនមេក្លោងឈ្មោះ Tran Ngoc Duy អាយុ ២៨ឆ្នាំ ដែលជាអ្នកនៅ Loc Ninh ដូចគ្នា ពីក្នុងប្រទេសកម្ពុជាផងដែរ។ គួឱ្យដឹងដែរថា រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ឆ្មាំព្រំដែននៅខេត្តបិញភឿក បានចាប់ខ្លួនមនុស្សចំនួន ៥៣នាក់ ដែលប៉ុនប៉នរត់ពន្ធមនុស្សចំនួន ១២១នាក់ ចូលមកប្រទេសវៀតណាម៕

website_news/2020070910.txt · Last modified: 2020/09/07 15:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki