website_news:2020070911

សមត្ថកិច្ចថៃដេញបង្ក្រាបរថយន្តលួចដឹកពលករខ្មែរខុសច្បាប់ក្រឡាប់របួសធ្ងន់ស្រាល ៨នាក់

http://peoplenews.asia ដោយ៖ ហេង រតនៈ ថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2020 ម៉ោង 8 : 59 AM

ប្រទេសថៃ៖ ពលករខ្មែរចំនួន ០៨នាក់ ក្នុងនោះមានប្រុស ៥នាក់ និងស្រី ៣នាក់ ខណៈលួចឆ្លងដែនទៅ រកការងារធ្វើនៅក្នងប្រទេសថៃដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចថៃ ស៊ើបដឹងថា មានឡានដឹកពលករខ្មែរ ទើប សមត្ថកិច្ចនាំគ្នាបើកដេញតាម បណ្ដាលឲ្យក្រឡាប់រងរបួដធ្ងន់ស្រាលទាំង៨នាក់ ហើយអ្នកបើកបរជនជាតិថៃ បាន រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ យោងការសែតថៃបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃ ទី ៤ ខែកញ្ញា ឆ្នាំ២០២០ ខណៈកងកម្លាំងសមត្ថកិច្ចចម្រុះថៃចុះត្រួតពិនិត្យក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ ដើម្បី រឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ក្នុងអំឡុងស្ថានការណ៍កូវីដ-១៩ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីទឹកដីស្រុកគោកឃ្យូង ដល់ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានសង្កេតឃើញរថយន្តអ៊ី ស៊ុយហ្យុយឌីមេក ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ៤៩៣៨ ស្រះកែវ ១គ្រឿង មានលក្ខណៈផ្ទុកធ្ងន់ខុសធម្មតា សមត្ថកិច្ចក៏ផ្ដល់សញ្ញាឲ្យចត តែអ្នកបើកបរខាងលើមិនព្រមចូលចត និងបានបង្កើនល្បឿនបើកគេចទៅផ្លូវភូមិគោក ឡាន ឆ្ពោះទៅស្រុកវឌ្ឍនា ណៈខន ខេត្តស្រះកែវ។ សមត្ថកិច្ចបានបើករថយន្តដេញតាមពីក្រោយរហូតដល់រីសតភូ កាដេន ភូមិគោកឡាន ឃុំគោកឡាន ស្រុក តាព្រះយ៉ា ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រ AT 481478 រថយន្តខាងលើបានរេចង្កូតធ្លាក់ផ្លូវ ដោយឡែកអ្នកបើកបរ បានបើកទ្វាររថយន្តរត់ចូលព្រៃបាត់ស្រមោល សមត្ថកិច្ចតាមមិនទាន់។

ក្រោយពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត សមត្ថកិច្ចបានប្រទះឃើញមានពលករខ្មែរចំនួន៨នាក់ ក្នុងនោះមាន ប្រុស ៥នាក់ និងស្រី ៣នាក់។ យ៉ាងណាក៏ដោយបន្តាប់ពីធ្វើការសួនាំជំហានដំបូងពលករខ្មែរទាំងអស់បានសារ ភាពថា ពួកគេចង់ធ្វើដំណើរទៅធ្វើការផ្សារថៃ បាងពូ និងព្រះរាម២ ទើបលួចចូលមកប្រទេសថៃតាមច្រករបៀង រវាងចំណុចត្រួតពិនិត្យ ១៥-១៦ ភូមិខ្លងផែង ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយបានចំណាចលុយ ជួលអ្នកនាំផ្លូវឆ្លងដែន ក្នុងម្នាក់ ៣០០បាត និងចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ ២៥០០បាត ដែលបានប្រគល់ លុយឲ្យអ្នកបើកបររថយន្តរួចរាល់ហើយ។

បន្តាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុឃាត់ខ្លួន រួចបញ្ជូនពលករទាំងអស់ទៅឲ្យសមត្ថកិច្ចជំនាញស្រុក ព្រះយ៉ា ដើម្បីអនុវត្តតាមច្បាប់បន្ត។

website_news/2020070911.txt · Last modified: 2020/09/07 15:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki