website_news:2020071002

១ថ្ងៃពលករខ្មែរតាមច្រកអូរបីជាន់ជិត300នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ២០:២៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ជិត៣០០នាក់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ។ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា ពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ចាប់ពីម៉ោង៤រសៀល ថ្ងៃទី៤ ខែតុលា ដល់ម៉ោង៤រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានចំនួន២៩៣នាក់ ក្នុងនោះស្រី១៣៣នាក់ ។ លោកអភិបាលស្រុកបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលថៃបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពលករខ្មែរដែលភាគីថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានចំនួនសរុប៤១.២៦៩នាក់ ក្នុងនោះស្រី១៨.៦៨៦នាក់ ។

ប្រជាពលរដ្ឋទាំងនោះភាគច្រើនមកពី ខេត្តបន្ទាយមានជ័យ១៦.២០៣នាក់(ស្រី៧.៧២៦នាក់) ខេត្តបាត់បង៧.០៦០នាក់(ស្រី៣.២៦៤នាក់) ខេត្តសៀមរាប៤.៤៣១នាក់(ស្រី១.៩៥៥នាក់) ខេត្តព្រៃវែង២.១៩៨នាក់(ស្រី៩៥៣នាក់) និងខេត្តកំពង់ធំ២.១៧៦នាក់(ស្រី៨៥៤នាក់) ៕

website_news/2020071002.txt · Last modified: 2020/10/07 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki