website_news:2020071003

ថៃបញ្ជូនខ្មែរ ពីរនាក់ អោយមកស្រុកវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារ

https://www.rasmeinews.com/ October 6, 2020, 5:53 PM

ដោយៈ បាយ័ន / ឧត្តរមានជ័យៈ ប្រជាពលរដ្ឋខ្មែរ ចំនួនពីរនាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីបានដោះលែង ពីពន្ធនាគារ ពីបទឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូង ក្នុងទឹកដីថៃរួចមក។ ការប្រគល់ និងទទួលប្រជាពលរដ្ឋខ្មែរនេះ បានធ្វើឡើង នៅវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ ស្ថិតនៅច្រកអន្តរជាតិ ជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាល ប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថាៈ ប្រជាពលរដ្ឋខ្មែរទាំង ពីរនាក់ ដែលត្រូវបានអាជ្ញាធរថៃ បានបញ្ជូនមកកាន់ ស្រុកកំណើតវិញនោះ គឺមាន ឈ្មោះ ម៉ន ពិសី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានថៃចាប់ខ្លួន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយចូលតាមច្រកកូនដំរី, និងម្នាក់ទៀតឈ្មោះ ប៊ុន ថាត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានថៃចាប់ខ្លួនថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយចូលតាមច្រកបឹងត្រកួន ។ ក្រោយពីចាប់ខ្លួន អ្នកទាំងពីរ ត្រូវបានយកទៅដាក់ពន្ធនាគារ នៅខេត្តអំណាចារើន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូង ក្នុងទឹកដីថៃ៕S/

website_news/2020071003.txt · Last modified: 2020/10/07 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki