website_news:2020071205

កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០

https://grandnewsasia.com/ ថ្ងៃសុក្រ ទី ៤ ធ្នូ ២០២០

កោះកុង÷ លោក ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ស្រេង ហុង បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ-១៩ ជាពិសេសនាពេលថ្មីៗនេះ មានបញ្ហាផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ធ្វើឱ្យការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នៅខេត្តកោះកុង ត្រូវពន្យារពេល តែទោះជាយ៉ាងណា នឹងរៀបចំទិវានេះ នៅពេលស្ថានភាពនៃជំងឺនេះមានភាពធូរស្បើយ និងមានការឯកភាពពីលោកស្រីអភិបាលខេត្តកោះកុង។ លោក បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នឹងរៀបចំឱ្យមានពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង សមាសភាពក្រុមការងារអន្តរមន្ទីរ អង្គភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាសភាពរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) និងពិធីចែកប័ណ្ណសសើរ ដល់មន្ទីរ អង្គភាព រួមគ្នាតែម្តង។ ជាមួយគ្នានេះ លោកបានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ពិនិត្យកិច្ចការដែលត្រូវធ្វើ និងត្រៀមលក្ខណៈឱ្យបានល្អិតល្អន់សម្រាប់ការចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២០ នេះ៕

website_news/2020071205.txt · Last modified: 2020/12/07 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki