website_news:2020071212

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានសហការជាមួយសមត្ថកិច្ចថៃ ទទួលពលរដ្ឋខែ្មរចំនួន ០១នាក់ ដែលបានឆ្លងដែនដោយខុសច្បាប់

https://www.facebook.com/GDIOfficial 04-12-2020

នៅថ្ងែទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានសហការជាមួយសមត្ថកិច្ចថៃ ទទួលពលរដ្ឋខែ្មរចំនួន ០១នាក់ ដែលបានឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរនេះមាន ឈ្មោះ អេល សីហា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយមន្រ្តីចត្តាឡីស័ក ធ្វើការពិនិត្យកំដៅនឹងស្រង់ព័ត៌មានរបស់គាត់ និងបានធ្វើលិខិតប្រគល់-ទទួល ពលរដ្ឋខាងលើនេះ ឲ្យទៅមន្រ្តីចត្តាឡីស័ក ចប់សព្វគ្រប់នៅវេលាម៉ោង ១២និង០០ នាទី នាថ្ងៃខែឆ្នាំដដែល ដើម្បីអនុវត្តតាមជំនាញបន្ត៕

website_news/2020071212.txt · Last modified: 2020/12/07 12:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki