website_news:2020080103

រថយន្តសណ្តោងដឹកដើមអំពៅ កិនពលករខ្មែរម្នាក់ស្លាប់ នៅក្នុងខេត្តស្រះកែវ

http://kampucheathmey.com/ 7/1/2020 11:28 Am

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ ដែលជាកម្មករស៊ីឈ្នួលកាប់ដើមអំពៅ នៅក្នុងប្រទេសថៃ ត្រូវបានរថយន្ត សណ្ដោងដែលចូលទៅដឹកដើមអំពៅ កិនស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលពលករខ្មែររូបនេះ បានឡើងជិះលើរថយន្តនោះហើយត្រូវដើមអំពៅជ្រែរអិលធ្លាក់ពីលើរថយន្តដោយទាំងមនុស្សធ្លាក់ទៅដីទៅជាមួយផង។

យោងតាមការផ្សាយព័ត៌មានពីកាសែត ថៃរ៉ាត់ ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង៦និង៣០នាទី ព្រឹក មានករណីពលរដ្ឋខ្មែរធ្វើការ ស៊ីឈ្នួលកាប់អំពៅម្នាក់ ត្រូវរថយន្ត សណ្ដោងកិនស្លាប់យ៉ាងអាណោចអាធ័ម នៅត្រង់ចំណុចក្នុងចម្ការអំពៅមួយកន្លែង ក្នុង ភូមិណងប្រាយ៉ាប្លុង ឃុំបររ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។ កាសែត បានស្រង់សម្តីសាក្សីមួយចំនួន ដោយបានលើកឡើងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត គឺជាពលករខ្មែរ មកបម្រើការជាកម្មករកាប់ដើមអំពៅ និងលើកដើមអំពៅឡើងលើរថយន្ត ដើម្បីដឹកចេញពីចម្ការ ភេទប្រុស អាយុ ១៧ឆ្នាំ ដោយ មូលហេតុគឺ ជនរងគ្រោះបានឡើងទៅលើរថយន្តសណ្ដោងនោះ បន្ទាប់ពីបានលើកដើមអំពៅឡើងលើរថយន្តរួច ប៉ុន្តែស្រាប់តែដើមអំពៅទាំងនោះ បានរអិលជ្រែ ធ្លាក់ពីលើរថយន្ត ដោយទាំងមនុស្ស ទៅជាមួយផង បន្ទាប់មកក៏ត្រូវតួរថយន្ដខាងក្រោយ កិនស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានចុះត្រួតពិនិត្យសព រួចក៏បានបញ្ជូនសពទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីធ្វើ កោសល្យវិច័យ រួចប្រគល់ទៅឲ្យក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងការរៀបចំបញ្ជូនទៅកាន់ ស្រុកកំណើតវិញ៕ សោ និយមរ័ត្ន

website_news/2020080103.txt · Last modified: 2020/01/08 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki