website_news:2020080401

សម្តេច ហ៊ុន សែន៖ ពលករជាង ៦ម៉ឺននាក់មកថៃ មិនទាន់មាននរណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ

http://kleykley.sabay.com.kh/ ម្សិលមិញ ម៉ោង 14:53

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករជាង ៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ មិនទាន់មានបងប្អូនពលករណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ។ ការលើកឡើងនេះ នៅក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។ សម្តេច ហ៊ុន សែន បានបន្តថាពេលនេះកំពុងទប់ទល់ជាមួយនៃជំងឺកូវីដ១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺកម្ពុជា មិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ។ សម្តេច ក៏បានចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះកម្ពុជាត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។

ទន្ទឹមនឹងនោះ សម្តេចក៏បានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់កម្ពុជាបាត់បង់ជីវិតឡើយនិងបានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងបានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ៕

website_news/2020080401.txt · Last modified: 2020/04/08 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki