website_news:2020080405

អាជ្ញាធរស្រុក ចុះពិនិត្យទីតាំងចំនួន២កន្លែង គឺនៅក្នុងឃុំព្រៃគ្រី និងឃុំពាមឆ្កោក ក្នុងស្រុកជលគិរី សម្រាប់ពលករចំណាក់ស្រុក មកពីក្រៅប្រទេសស្នាក់នៅ

https://gdlf-kh.com/ Sam Sophearum កំពង់ឆ្នាំង 2020/04/07

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក ហៃ មនោរម្យ អភិបាលស្រុក និងក្រុមការងារថ្នាក់ស្រុក បានចុះពិនិត្យទីតាំងចំនួន២កន្លែង គឺនៅក្នុងឃុំព្រៃគ្រី និងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សម្រាប់ពលករចំណាក់ស្រុក មកពីក្រៅប្រទេស អោយគាត់ស្នាក់នៅដាច់ដោយឡែករយៈ១៤ថ្ងៃសិន។ លោកអភិបាលស្រុក បានមានប្រសាសន៍ៈ ណែនាំបន្ថែមអំពីការទប់ស្កាត់មេរោគកូរ៉ូណា យ៉ាងម៉ឺងម៉ាត់ តាមការណែរបស់ក្រសួងសុខាភិបាល ដល់ក្រុមការងារអាជ្ញាធរភូមិ ឃុំ និងលោកគ្រូអ្នកគ្រូពេទ្យ អោយយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រួតពិនិត្យ និងតាមដានសុខភាពរបស់ពលករដែលបានត្រឡប់ចូលមកស្រុកកំណើតវិញ ៕

website_news/2020080405.txt · Last modified: 2020/04/08 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki