website_news:2020080406

កិច្ចប្រជុំសម្រាប់គោលដៅ ត្រៀមសម្រាប់ទទួលបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃមកខេត្តព្រៃវែង

https://gdlf-kh.com/ Kim Sopha ព្រៃវែង 2020/04/07

ព្រៃវែង ៖ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តដែលមាន ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្រាប់ដាក់គោលដៅ ដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំង Covid 19 សម្រាប់ត្រៀម ទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាត់ទៅប្រទេសថៃ និងបានវិលត្រឡប់មកខេត្តព្រៃវែងវិញ តាមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន។ ដែលកិច្ចប្រជុំនេះនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។ នៅក្នុងកិច្ចប្រជុំនោះផងដែរក៏បានសម្រេចបែងចែកចេញជា ៣ ក្រុម ដែលក្នុងមួយក្រុមៗ មានគ្នា ៨ នាក់ ដោយបែងចែកទៅតាមគោលដៅនៃខេត្តនីមួយៗរៀងៗខ្លួន ដើម្បីចាំទទួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាត់ទៅប្រទេសថៃ ហើយវិលត្រឡប់មកខេត្តព្រៃវែង។ នៅក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានឲ្យក្រុមការងារសម្រាប់គោលដៅ ដែលប្រចាំការទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃមកខេត្តព្រៃវែង នោះត្រូវមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-ត្រូវធ្វើទំនាក់ទំនង និងចូលរួមជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅដ្ឋានក្នុងខេត្តព្រៃវែង ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់។

–ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ពីព្រំដែនមកកាន់លំនៅឋានរបស់ពួកគាត់ រួមទាំងជួយឧបត្ថម្ភនូវម្ហូបអាហារ ទឹក សម្ភារៈ និងថ្នាំពេទ្យ។

-ក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងត្រូវរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

–ត្រូវរាយការណ៍ជាប្រចាំអំពីដំណើរការនៃការទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងមហាផ្ទៃ ។

-អនុវត្តកិច្ចការដទៃទៀត តាមការចាំបាច់។

website_news/2020080406.txt · Last modified: 2020/04/08 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki