website_news:2020080504

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួយអន្តរាគមន៍ និងទទួលស្ត្រីខ្មែររងគ្រោះ ចំនួន ៣ រូប ដែលចាញ់បោកមេខ្យល់ នាំទៅប្រទេសចិន

https://www.cen.com.kh/ May 7, 2020

វៀតណាម៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចខេត្តថាញ់ហ័រ និងខេត្តឡាំងសឺន វៀតណាម ជួយអន្តរាគមន៍ និងទទួលស្ត្រីខ្មែររងគ្រោះ ចំនួន ៣ រូប ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ហើយបានឆ្លងដែនដោយខុសច្បាប់ចូលវៀតណាម តាំងពីចុងខែមីនា។ នេះបើតាមការផ្សាយរបស់ Royal Embassy of Cambodia in Vietnam នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។ ស្ថានទូតបានទិញសំបុត្ររថភ្លើង និង ឧបត្ថម្ភថវិកា សម្រាប់ទទួលទានអាហារ ហើយបញ្ជូនពួកគាត់ ដោយចេញដំណើរពីក្រុងហាណូយ តាមរថភ្លើងនៅថ្ងៃទី ៥ ខែឧសភា និងទៅដល់ទីក្រុងហូជីមីញ នៅថ្ងៃទី៧ ខែឧសភានេះ ដែលនៅទីនោះ ស្ថានកុងស៊ុលកម្ពុជា នឹងបញ្ជូនពួកគាត់ បន្តតាមរថយន្តទៅកាន់ច្រកព្រំដែនម៉ុកបាយ-បាវិត។

ស្ថានទូតបានផ្តាំផ្ញើដល់ស្ត្រីទាំងបីរូប សូមឈប់ចាញ់បោកមេខ្សល់ទៀត និងប្រាប់ដល់មិត្តភក្តិ ពីបទពិសោធន៍ដ៏លំបាកនេះ ហើយពេលទៅដល់មាតុប្រទេសវិញ ខិតខំកសាងខ្លួន ប្រកបមុខរបរតាមសមត្ថភាព៕ដោយ៖កូឡាប

website_news/2020080504.txt · Last modified: 2020/05/08 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki