website_news:2020080505

ពលករខ្មែរដែលត្រូវត្រឡប់ទៅកូរ៉េវិញ តម្រូវឱ្យបំពេញចំណុចទាំង៥ នេះ ទើបអាចចូលបាន

http://khmerinkorea.com/ May 7, 2020

សេអ៊ូល៖ ស្របពេលដែររដ្ឋាភិបាលកូរ៉េខាងត្បូង ធ្វើការរឹតបន្តឹងការវិលត្រឡប់មកវិញចូលក្នុងប្រទេសកូរ៉េ សម្រាប់ពលករបរទេសដែលកាន់វីសា E-9 Visa នោះ មជ្ឈមណ្ឌល EPS (HRD កូរ៉េនៅកម្ពុជា) បានជូនសេចក្តីណែនាំសម្រាប់ពលករកម្ពុជា ដែលត្រៀមនឹងចូលប្រទេសកូរ៉េវិញ នូវវិធានការ ៥ មានខ្លឹមសារដូចខាងក្រោម៖ ចាប់ពីថ្ងែទី៦ ខែឧសភា ឆ្នាំ២០២០ ចំពោះពលករខ្មែរកាន់វីសា (E-9) មុនពេលចូលប្រទេសកូរ៉េ ត្រូវតែមានលិខិតបញ្ជាក់ពីមជ្ឈមណ្ឌល EPS ( HRD កូរ៉េនៅកម្ពុជា) ថានៅពេលដែលចូលមកប្រទេសកូរ៉េហើយ មានកន្លែងស្នាក់នៅដាច់ដោយឡែកពីគេ ដែលក្នុងនោះបងប្អូនពលករត្រូវតែ៖

១. ត្រូវទំនាក់ទំនងមកថៅកែ, អ្នកស្គាល់គ្នា ឬ ស្ថានទូតខ្មែរនៅកូរ៉េ ដើម្បីអោយជួយរកកន្លែងស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃ។

២. បើអ្នកមានទីកន្លែងស្នាក់នៅ ដាច់ដោយឡែក ១៤ថ្ងៃហើយ អ្នកត្រូវដាក់ពាក្យ ស្នើសុំលិខិតបញ្ជាក់ពីមជ្ឈមណ្ឌល EPS កូរ៉េនៅកម្ពុជា។

៣. ( តំរ៉ូវឲ្យមានលិខិតបញ្ជាក់ ២ច្បាប់) ក្រោយពេលបានទទួលក្រដាស់បញ្ជាក់ពីមជ្ឈមណ្ឌល EPS។ លិខិតច្បាប់ទី១ ត្រូវប្រើ ពេលឡើងយន្តហោះ ហើយពេលមកដល់ព្រលានយន្តហោះនៅប្រទេសកូរ៉េ ត្រូវប្រើ ១សន្លឹកទៀត ដោយត្រូវអោយទៅកន្លែងអជ្ញាធរកូរ៉េដែលពាក់ព័ន្ធ។

៤. បើគ្មានលិខិតបញ្ជាក់ ពីមជ្ឈមណ្ឌល EPS កូរ៉េនៅកម្ពុជាទេ អ្នកនឹងប្រឈមមុខនូវការដកសំបុត្រយន្តហោះ(សំបុត្រកៅអី) មិនបាន ។

៥. ប្រសិនបើពុំមានលិខិតបញ្ជាក់នោះទេ អ្នកនិងត្រូវទទួលការត្រួតពិនិត្យឡើងវិញ ហើយមិនត្រូវអនុញ្ញាតិ អោយចូលប្រទេសកូរ៉េឡើយ។

ទូរស័ព្ទសម្រាប់ទំនាក់ទំនងលេខៈ 023 997 844 / 023 997 855 ដូចនេះ សូមអំពាវនាបងប្អូនពលករកម្ពុជា ដែលត្រូវវិលត្រឡប់ចូលប្រទេសកូរ៉េវិញ ត្រៀមរៀបចំឱ្យបានរួចរាល់ទៅតាមការណែនាំរបស់មជ្ឈមណ្ឌល EPS (HRD កូរ៉េនៅកម្ពុជា) ដើម្បីចៀសវាងកុំឱ្យមានបញ្ហាផ្សេងៗកើតមានឡើង។

website_news/2020080505.txt · Last modified: 2020/05/08 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki