website_news:2020080602

មេប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងចុះល្បាតតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែន នាពេលយប់

http://www.matimohachunnews.com/ June 05, 2020

ព្រំដែនកម្ពុជាថៃ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក សែម សាមឿន មេប៉ុស្តិ៍ក្បាលស្ពាននៃវរៈព្រំដែនគោកលេខ ៨៩១ដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ៤រូប ចុះល្បាតតាមចំណុចគោលដៅនៃប៉ុស្តិ៍ក្បាលស្ពាន ហើយក្នុងការចុះល្បាតនេះ សមត្ថកិច្ចបានរកឃើញ ទូកជ័រពណ៌ក្រហមមួយ ដែលចងនៅនឹងមាត់អូរព្រំដែន។ ហើយនៅពេលនោះលោក មេប៉ុស្តិ៍ បានឱ្យកម្លាំងអូសឡើងមកលើគោក។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចម៉ោងប្រមាណ ៨និង ៣០នាទី ដោយលោកមេប៉ុស្តិ៍បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែនឱ្យដឹងថា មានមេខ្យល់ដែលបំរ៉ុងនាំមនុស្សឆ្លងដែនចេញតាមអូរព្រំដែនចំនួនជាង១០នាក់ ដែលត្រៀមចេញ នៅចំណុចកន្លែងដែល សមត្ថកិច្ចរឹបអូសទូកនោះ តែដោយមេខ្យល់ និងពលករទាំងអស់នោះដឹងខ្លួនជាមុន ក៏ត្រូវបាននាំគ្នាបិទសាប៊ូប្រូចបាត់អស់រលីងនៅសល់តែទូក។

បច្ចុប្បន្ន សមត្ថកិច្ចបានរឹបអូសទូកយកទៅរក្សាទុកនៅប៉ុស្តិ៍ក្បាលស្ពាន នៃវីរៈព្រំដែន គោក៨៩១ ស្ថិតក្នុងភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួររកម្ចាស់ទូក៕

website_news/2020080602.txt · Last modified: 2020/06/08 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki