website_news:2020080608

នគរបាលប៉ុស្តិ៍ក្រគរ និងប៉ុស្តិ៍អូរឬស្សី ចុះធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងទីប្រជុំជន ឲ្យចូលរួមបង្កាទប់ស្កាត់បទល្មើស

https://cambodiapolice.com/policekh/ 10:31 am 8 មិថុនា 2020

ក្រចេះ ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រគរ និងប៉ុស្តិ៍អូរឬស្សី បានចុះធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងទីប្រជុំជន ឲ្យចូលរួមបង្កាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្រ្តសង្កាត់ក្រគរ និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ខ្លឹមសារផ្សព្វផ្សាយ ៖

-ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ

-ផលប៉ះពាល់នៃគ្រឿងញៀន

-គ្រោះអគ្គិភ័យ

-ល្បែងស៊ីសងខុសច្បាប់

-ច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩ថ្មី

-ផ្ទាំងរូបភាពបង្ការទប់ស្កាត់ជម្ងឺឆ្លងCovid ១៩

-គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ

-គោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព

សរុបចំនួន ០២លើក ប្រជាពលរដ្ឋចូលរួមចំនួន ៧៨នាក់(ស្រី៣៧នាក់) និងចែកខិតប័ណ្ណបានចំនួន ៧៨សន្លឹក៕

website_news/2020080608.txt · Last modified: 2020/06/08 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki