website_news:2020080609

នគរបាលប៉ុស្តិ៍កោះច្រែង ចុះចែកអត្តសញ្ញាណប័ណ្ណ និងផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមខ្នងផ្ទះ

https://cambodiapolice.com/policekh/ 10:43 am 8 មិថុនា 2020

ក្រចេះ ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង៨និង២៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះច្រែង រួមជាមួយលោកមេភូមិក្បាលកោះ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បានចុះចែកជូនអត្តសញ្ញាណបណ្ណ័ និងផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមខ្នងផ្ទះក្នុងភូមិក្បាលកោះ ឃុំកោះច្រែង រួមមាន ៖

-ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្មគ្រប់ប្រភេទ

-ផ្សព្វផ្សាយរួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទងនិងយេនឌ័រ អំពើជួញដូរស្រ្ដី និងកុមារ

-ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

-ផ្សព្វផ្សាយអំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

-អំពីគ្រោះអគ្គិភ័យ

ជាមួយគ្នានោះកម្លាំងប៉ុស្តិ៍បានធ្វើការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៩យ៉ាង របស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងវិធីបង្ការទប់ស្កាត់វីរុសកូវីដ-១៩ ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៥នាក់ ស្រី១០នាក់ ព្រមទាំងបានចែកខិតប័ណ្ណចំនួន ១៥សន្លឹក ផងដែរ៕

website_news/2020080609.txt · Last modified: 2020/06/08 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki