website_news:2020080701

ស្ត្រីពលករខ្មែរអ្នកស្រុកបាកានម្នាក់ធ្លាក់ពីលើអគារការដ្ឋានសំណង់នៅថៃរងរបួសធ្ងន់

https://www.rasmeinews.com/ July 7, 2020, 8:26 PM

ដោយ៖ប.ជ័យ/បាងកក-ពោធិសាត់៖ កាលពីថ្ងៃទី៦ កក្កដា ២០២០មានស្ត្រីពលករខ្មែរម្នាក់ធ្វើការសំណង់នៅក្រុងបាងកកប្រទេសថៃបានធ្លាក់ពីលើអគារ៣៥ជាន់បណ្តាលឱ្យជងបន្ថែមនឹងដែកជង់ចំមាត់ធ្លុះម្ខាងទៅម្ខាង។មិត្តនៅការដ្ឋាននិងសមត្ថកិច្ចថៃបានឱ្យដឹងថា ពលករខ្មែររងគ្រោះនោះមានឈ្មោះ ស្រី រីម ភេទស្រីរស់នៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ករណីនេះសូមបងប្អូនមេត្តាជួយជូនដំណឹង និងស្វែងរកសាច់ញាតិគាត់ឱ្យបានដឹងផង។ តែលទ្ធភាពទៅសួរសុខទុក្ខនឹងមិនអាចទេព្រោះប្រទេសថៃ ក៏ដូចកម្ពុជា នៅបិទប្រទេសដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩នៅឡើយ ៕S/

website_news/2020080701.txt · Last modified: 2020/07/08 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki