website_news:2020080704

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់

https://www.facebook.com/GDIOfficial 0៧-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានទទួលពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីក្រុមចត្តាឡីស័កប្រចាំមាត់ច្រក។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះមាន ១-ឈ្មោះ ព្រំ សូត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ២-ឈ្មោះ ម៉ី សាមាង ភេទប្រុស អាយុ ៣០ឆ្នាំ, ៣-ឈ្មោះ ប៉ក នឿន ភេទស្រី អាយុ ៣៦ឆ្នាំ, ៤-ឈ្មោះ រី ស្រីណែត ភេទស្រី អាយុ ២០ឆ្នាំ ដែលអ្នកទាំង ០៤នាក់នេះ មានទីលំនៅបច្ចុប្បន្ន ភូមិតាទ្រូ ឃុំរៀប ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់មកពលរដ្ឋខាងលើនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការអប់រំណែនាំ រួចប្រគល់ជូនក្រុមចត្តាឡីស័ក ដើម្បីអនុវត្តន៍នីតិវិធីបន្ត។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានCOVID-19៕

website_news/2020080704.txt · Last modified: 2020/07/08 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki